
នៅបន្ទប់ប្រជុំ “តេជោសន្តិភាព” នៃបរិវេណសាលាភូមិន្ទរដ្ឋបាល៖
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០ នាទី ឯកឧត្តម អ៊ុល រ៉ូ រដ្ឋលេខាធិការ និងឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយកទទួលបន្ទុក កិច្ចការរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ សរុប ចំនួន ៣១ ក្រសួង ស្ថាប័ន ។












