ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាពិគ្រោះយោបល់លើការអភិវឌ្ឍឯកសារទស្សនាទាន ដើម្បីសម្រេចបានកិច្ចគាំពារសង្គមនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា-ដំណាក់កាលទី៣ (NDC 3.0)

mosvy Author
26 ខែ​មីនា 2026

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការគាំទ្រពី The Asia Foundation នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចសហការជាមួយក្រសួងបរិស្ថាន វិទ្យាស្ថានជាតិសង្គមកិច្ច និងមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការអភិវឌ្ឍឯកសារទស្សនាទាន ដើម្បីសម្រេចបានកិច្ចគាំពារសង្គមនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា-ដំណាក់កាលទី៣ (NDC 3.0) ក្រោមអធិបតីបើកដោយឯកឧត្តមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការ និងអធិបតីបិទដោយឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ នៅសណ្ឋាគារ Sun & Moon Riverside ដែលមានអ្នកចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០នាក់។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង៖
-ប្រមូលនូវគំនិតយោបល់ក្នុងការរៀបចំឯកសារទស្សនាទានប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន
-កំណត់យកអាទិភាពនៃវិធានការគន្លឹះ និងភាគីពាក់ព័ន្ធដែលត្រូវសហការ ដើម្បីរៀបចំគម្រោងកៀរគរមូលនិធិសម្រាប់អនុវត្តកម្មវិធីកិច្ចគាំពារសង្គម ជាពិសេស សម្រាប់គាំទ្រជនរងគ្រោះនិងងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដូចមានចែងក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា-ដំណាក់កាលទី៣ (NDC 3.0.)

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026