ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ, ព័ត៌មានពាក់ព័ន្ធ, ព័ត៌មានសំខាន់ៗ

ខេត្តស្ទឹងត្រែង៖​ នារសៀល​ថ្ងៃច័ន្ទ​ ទី៦​ ខែមេសា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត​ស្ទឹងត្រែង​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ផ្ទាល់ខ្លួនរបស់​ ឯកឧត្តមរដ្ឋមន្រ្តី​ និងលោកជំទាវ​ ព្រមទាំងសប្បុរសជននានា ជូនវីរៈកងទ័ព នៅយោធភូមិភាគទី១

mosvy Author
7 ខែ​មេសា 2026

ខេត្តស្ទឹងត្រែង៖​ នារសៀល​ថ្ងៃច័ន្ទ​ ទី៦​ ខែមេសា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត​ស្ទឹងត្រែង​ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ផ្ទាល់ខ្លួនរបស់​ ឯកឧត្តមរដ្ឋមន្រ្តី​ និងលោកជំទាវ​ ព្រមទាំងសប្បុរសជននានា ជូនវីរៈកងទ័ព នៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ សម្ភារៈដែលបានប្រគល់ជូនរួមមាន ៖
១. កុំព្យូទ័រយួរដៃ ចំនួន ៦គ្រឿង
២. ម៉ាស៊ីនព្រីនធ័រ ខ្នាតA3 ចំនួន ២គ្រឿង
៣. វិទ្យុទាក់ទងចល័ត10W ចំនួន ២៥គ្រឿង
៤. វិទ្យុទាក់ទងលើតុ50W ចំនួន ៥គ្រឿង
៥. ស័ង្កសី 3m ចំនួន ១,០០០សន្លឹក
៦. ទឹកក្រូច ចំនួន ៥០កេស
៧. ទឹកសុទ្ធ ចំនួន ១០០កេស
៨. មី ចំនួន ១០០កេស
៩. ត្រីខ ចំនួន ២០កេស
១០. កាហ្វេ ចំនួន ៤កេស
១១. អង្រឹង ចំនួន ១០០
១២. ធុងទឹក 35L ចំនួន ១០០ធុង
១៣. ថវិកាសម្រាប់អង្គភាពចំនួន ១០លានរៀល និងជូនថវិកាមួយចំនួន ដល់វីរៈកងទ័ព ដែលបានចូលរួមក្នុងពិធីផងដែរ។សូមជូនពរវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ និងលោកជំទាវ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ប្រសិទ្ធិពរបវរសួស្ដីមហាប្រសើរ និងឈ្នះអស់មាសត្រូវ ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026