
នារសៀលថ្ងៃព្រហស្បតិ៍ ១៣ សីហា ២០២៦ នៅទីស្តីការក្រសួង ស.អ.យ. ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦។



ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព សាមគ្គីភាព មិត្តភាព និងស្មារតីកីឡា ព្រមទាំងបង្កើតឱកាសឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកីឡាករ បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងការងារ តាមរយៈសកម្មភាពកីឡា។
ការប្រកួតកីឡាបាល់ទាត់នេះ ក៏ជាការចូលរួមលើកទឹកចិត្តដល់មន្ត្រីរាជការ និងយុវជន ឱ្យចូលរួមក្នុងសកម្មភាពកីឡា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព ការរស់នៅប្រកបដោយសុខភាពល្អ និងស្មារតីសាមគ្គីភាពក្នុងស្ថាប័ន។












សូមជូនពរកីឡាករគ្រប់ក្រុម ទទួលបានជោគជ័យ និងប្រកួតប្រជែងប្រកបដោយស្មារតីកីឡា គោរព វិន័យ សាមគ្គីភាព និងមិត្តភាព។ ⚽️🏆





















