រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសាច់ប្រាក់សរុបជាង ២១៣ ប៊ីលានរៀល សម្រាប់អនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារដែលជាក្រុមគោលដៅ។
កម្មវិធីនេះត្រូវបានអនុវត្តគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ ទូទាំងប្រទេស រួមមាន ស្រ្តី និងកុមារ៖
១. គ្រួសារដែលមានបណ្ណសមធម៌
២. កម្មករ និយោជិត ដែលជាសមាជិក ប.ស.ស.
៣. មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីកម្មសិក្សា
៤. មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ
៥. ស្ត្រីជាប់ឃុំដែលមានផ្ទៃពោះ
៦. ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺជាវិធានការគាំពារសង្គមដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់មាតា និងកុមារ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមធម៌។
ផលិតដោយ៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ






