ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន១២ ដើម្បីជួយកុមាររងគ្រោះ ងាយរងសង្គ្រោះ និងជនពិការនៅកម្ពុជា

mosvy
22 ខែ​មិថុនា 2022

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន១២ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើ កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការនៅកម្ពុជា។ អង្គការទាំង១២ នេះ មានសុពលភាពនៃកិច្ចព្រមព្រៀងកម្រោងជាមួយក្រសួងសង្គមកិច្ច មានរយៈពេល០៣ឆ្នាំ ដែលមានថវិការអនុវត្តគម្រោងសរុប ៦.៤៩៩.៦០៧ ដុល្លារសហរដ្ឋអាមេរិក អង្គការទាំងនោះរួមមាន ៖១៖ អង្គការSave the Children ២៖ អង្គការ សមាគមអភិវឌ្ឍន៍បច្ចេកទេសយកវ័យខ្មែរ ៣៖ អង្គការ ទីកន្លែងអាស្ដីហ្សា ៤៖ អង្គការទាំងអស់គ្នាដើម្បីកម្ពុជា ៥៖ អង្គការ កុមារពិភពលោក ៦៖អង្គការ ដើម្បីកុមារអនាគតជនបទ ៧៖ អង្គការ Priject Chang international ៨.អង្គការ ហ៊ីលឆាកអន្តរជាតិ ៩.អង្គការក្រុមជុំនុំដំណឹងល្អពោពេញកម្ពុជា ១០. អង្គការបេសកកម្មស៊ីនដ សម្រាប់កម្ពុជា ១១. អង្គការជីបូឌា មិត្តកុមារកម្ពុជា ១២. អាយអូរស៊ីកម្ពុជា(IOC)។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការទាំង១២ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

បន្ថែមពីលើនោះ ឯកឧត្តម តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង មន្ទីរតាមបណ្តារាជធានីខេត្តនិងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង១២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកជួយដល់កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការ ក្រីក្រនៅតាមសហគម៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026