ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលរំលឹកស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់ជនបង្គោលក្រុង ស្រុក និងឃុំសង្កាត់ ក្នុងរដ្ឋបាលរាជធានី

mosvy
6 ខែ​តុលា 2023

រាជធានីភ្នំពេញ÷ ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ដល់ជនបង្គោលក្រុងស្រុក និងឃុំសង្កាត់ ក្នុងរដ្ឋបាលរាជធានី ក្រោមអធិបតីភាព លោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក លោកស្រី តំណាងមន្ទីរផែនការ  និងលោក លោកស្រី ជនបង្គោលកម្មវិធីពិការភាពតាមសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នពេញ។

   
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងគុណភាពការកំណត់អត្តសញ្ញាណកម្មពិការភាព ដល់ជនមានពិការភាព អំពីកំណែសំណួរថ្មី ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដើម្បីរៀបចំយុទ្ធនាការចុះកំណត់អត្តសញ្ញាណកម្មពិការភាព បន្ថែមឱ្យបានគ្រប់ផែនការកំណត់ ចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៣៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026