រដ្ឋមន្ត្រីសង្គមកិច្ច៖ គិតគូរជួយដល់មនុស្សចាស់ទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយប្រកបដោយមានការរួមបញ្ចូលគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលជាអធិបតី ជាមួយភរិយាគឺលោកជំទាវ ជា ផល្គុន ជាសុមេធី ក្ន្ងងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២៣ ព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ លោកថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។

ឯកឧត្តមមានប្រសាសន៍ថា៖ «មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ»។

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើ់តសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបងផងដែរ៕

អត្ថបទផ្សេងទៀត

  • ការវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ ​២០១៩ Khmer Version

    mosvy/
    22 ខែ​កញ្ញា 2021
  • កម្មវិធីដែលនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

    mosvy/
    22 ខែ​កញ្ញា 2021
  • ផ្ទាំងរូបភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

    mosvy/
    22 ខែ​កញ្ញា 2021
  • ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

    នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុម ប្រឹក្សាភិបាលអង្គការ JCIA
    mosvy/
    1 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី៨ (8th AMMSWD+3) «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី […]
    mosvy/
    10 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធ […]
    mosvy/
    3 ខែ​កញ្ញា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយអាយុក្រោម ២ឆ្នាំ

    មណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត […]
    mosvy/
    29 ខែ​សីហា 2025
  • លិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

    A letter from the President of the United States, Donal […]
    mosvy/
    28 ខែ​សីហា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ នៃក្រសួងស.អ.យ. បានចុះសួរសុខទុក្ខវីរកងទ័ព

    មន្ទីរពេទ្យកាល់ម៉ែត៖ រសៀលថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២ […]
    mosvy/
    8 ខែ​ធ្នូ 2025