ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងមនុស្សគ-ថ្លង់ បង្រៀនអក្សរស្ទាប (អក្សរប្រៃស៍) និងភាសាសញ្ញា សម្រាប់ជនមានពិការភាពអាចនឹងមានក្នុងខេត្តស្វាយរៀង

mosvy
9 ខែ​តុលា 2023

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាលជាមួយជនមានពិការភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់។

នៅក្នុងពិធីនោះ ឯកឧត្តម ចាប តូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់ជនមានពិការភាព ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលចូលរួមក្នុងពិធីនោះ។

ក្នុងពិធីនោះ ឯកឧត្តម តូច ប៉ូ លីវ៉ា អភិបាលរងខេត្តស្វាយរៀង បានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពជូនបងប្អូនជនមានពិការភាពគ្រប់ៗរូបឱ្យទទួលបាននូវប័ណ្ណ ប.ស.ស. ដូចមន្ត្រីរាជការ និងរោងចក្រ សហគ្រាស សម្រាប់ពួកគេមានលទ្ធភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាន់ល្អប្រសើរ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើសុំសាងសង់មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងមនុស្សគ-ថ្លង់ បង្រៀនអក្សរស្ទាប (អក្សរ ប្រៃស៍) និងភាសាសញ្ញា សម្រាប់ជនមានពិការភាពនៅក្នុងខេត្តស្វាយរៀង កុំឱ្យពួកគាត់ចំណាកស្រុកទៅរៀននៅភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីកាត់បន្ថយជនមានពិការភាពយករូបភាពជនមានពិការភាពទៅសុំទាននៅប្រទេសវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ជនមានពិការភាពផ្សេងទៀត។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមសំនៀងជនពិការ បានស្នើសុំទៅរដ្ឋបាលខេត្តស្វាយរៀង គួរពិនិត្យលទ្ធភាពដីរដ្ឋសម្រាប់សាងសង់មណ្ឌលជនពិការ។ លោកជំទាវ បានធានាស្វែងរកថវិកា និងសម្ភារៈសំណង់សម្រាប់សាងសង់មណ្ឌលជនពិការ ដែលអាចឱ្យជនមានពិការភាពស្នាក់នៅចន្លោះពី ១០០នាក់ ទៅ ២០០នាក់។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានផ្តល់អំណោយមួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដោយម្នាក់ៗ ទទួលបានអង្ករចំនួន ១បាវ ក្រមា១ សារ៉ុង១ អាវ១ ទឹកត្រី ១ដប ទឹកស៊ីអ៉ី ១ដប ត្រីខ ៣កំប៉ុង នំស្រួយលីលី ១កញ្ចប់ សាប៊ូដុះខ្លួន ១ដុំ នំប៉័ង ១ដើម ទឹកបរិសុទ្ធអេរ៉ូទិច ៣ដប ឡាក់តាសយ ១ដប និងថវិកាចំនួន ៤ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សក្រីក្រចំនួន ១០១នាក់ ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់ ដែលមានសៀវភៅ ២ក្បាល ប៉ិច ខ្មៅដៃ ជ័រលុប ដែកខួង បន្ទាត់ គុល័រ ១ប្រអប់ នំស្រួយលីលី១កញ្ចប់ នំប៉័ង២ដើម សាប៊ូដុះខ្លួន ១ដុំ និងថវិកាចំនួន ១ម៉ឺនរៀល៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026