ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្ដម ប្រាក់ សុខយូរ អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ដ ដល់មន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

mosvy
11 ខែ​កញ្ញា 2024

ទីស្ដីការក្រសួងស.អ.យ.៖ ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ដ ដល់មន្រ្ដីរាជការក្រសួង និងដើម្បីអនុវត្ដគោលនយោបាយផែនការយុទ្ធសាស្ដ្រ និងការអភិវឌ្ឃធនធានមនុស្សនៅក្រសួង ស.អ.យ. ដែលមានអ្នកចូលរួមសរុបទាំងអស់ ៨១នាក់៕

ព័ត៌មានជាប់ទាក់ទង