ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ធូ ស៊ុន អញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារយុត្តិធម៌អនីតិជន ដល់ភ្នាក់ងារសង្គមកិច្ច

mosvy
12 ខែ​កញ្ញា 2024

សៀមរាប៖ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បាន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការងារយុត្តិធម៌អនីតិជនដល់ភ្នាក់ងារសង្គមកិច្ច ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដោយ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពការងារយុត្តិធម៌អនីតិជន បន្ថែមដល់ភ្នាក់ងារសង្គមកិច្ច បង្កើនចំណេះដឹង បទពិសោធន៍ការងារ និងបំពេញចំណុចខ្វះខាតដល់ភ្នាក់ងារសង្គមកិច្ចក្នុងការអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន៕

សម្រួលខ្លឹមសារដោយ៖ ចាន់ សុភឿន

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026