ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

សិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន

mosvy
19 ខែ​កញ្ញា 2024

ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយដ្ឋានស្តារសម្បទា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើក សិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន ដែលមានការចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរស.អ.យ. មន្ដ្រីសាខាមូលនិធិជាតិជំនួយសង្គម និងមន្ទីរពាក់ព័ន្ធ ក្រុង ស្រុក ជនបង្គោល ឃុំសង្កាត់ ចំណុះអោយរដ្ឋបាលខេត្តព្រះវិហារ ចំនួនប្រមាណ ១៥២នាក់។

កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានសុខុមាលភាពជនពិការ និងគាំទ្រថវិកាដោយកម្មវិធី ACCESS 2 តាមរយៈអង្គការយូនីសេហ្វ (UNICEF) ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026