ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតី ចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ

mosvy
23 ខែ​កញ្ញា 2024

សណ្ឋាគារ សាន់ & ម៉ូន រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងឯកសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតី ចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ ដែលរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់ & ម៉ូន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអគ្គលេខាធិការ លោកជំទាវអគ្គលេខាធិការរង លោក លោកស្រីប្រធាន អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាននៃក្រសួង ស.អ.យ និងអង្គដៃគូអភិវឌ្ឍន៍នានា ព្រមទាំងកុមារនិងយុវជនមកពីអង្គការពាក់ព័ន្ធ សរុបចំនួន ៨០នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខានៗចំនួន ០២គឺ ៖

១- ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល សម្រាប់សន្និសីទពិភពលោកថ្នាក់រដ្ឋមន្រ្តីលើកទី១ ស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ នៅទីក្រុង ប៊ូហ្គោតា ប្រទេសកូឡុំប៊ី ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤

២- ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗនៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ លើការអនុវត្ត ផែនការបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026