ឯកឧត្តម ឯម ច័ន្ទមករា៖ ភាពជោគជ័យនៃវិស័យពិការភាពគឺមិនមែនបានមកដោយចៃដន្យទេ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ និងលោកស្រី Giovanna Cowley ប្រធានកម្មវិធីនៃអង្គការដំណត់ទឹក នៅទីស្តីការក្រសួង។

ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវការគាំទ្រដល់អង្គការទាំងពីរខាងលើដើម្បីបន្តដំណើរការក្នុងជួយដល់ស្ថានភាពរស់នៅរបស់កុមារឬយុវវ័យជនមានពិការភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងអំពីភាពជោគជ័យនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថាលទ្ធផលទាំងនោះបានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។

លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ បានថ្លែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ឯម ច័ន្ទមករា ដែលត្រូវបានរាជរដ្ឋាភិបាល បានតែងតាំងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងអាណត្តិទី៧ថ្មីនេះ។

លោកបណ្ឌិត គង់ វិចិត្រា បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា អង្គការមូលនិធិកុមារពិការបានរួមសហការជាមួយអង្គការតំណក់ទឹក ដើម្បីលើកកម្ពស់និងជួយអភិវឌ្ឍសិទ្ធិជនមានពិការភាព ជាពិសេសជនមានពិការខ្សោយសតិបញ្ញា។ លោកថា អង្គការមូលនិធិកុមារពិការ ទោះបីជួបការលំបាកច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំមុន នៃវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ច ប៉ុន្តែលោកបានរៃអង្គាសន៍ថវិកាពីបណ្តាកក្រុមហ៊ុនឯកជនជួយដល់កុមារពិការខ្សោយសតិបញ្ញា ព្រោះលោកនៅតែមានឆន្ទៈជួយដល់ជនពិការខ្សោយសតិបញ្ញា និងមានបំណងដាក់គោលដៅបង្កើតមជ្ឈមណ្ឌលឧត្តមភាព Center of Excellence សម្រាប់ជាថ្នាលផ្តល់ការអប់រំ បណ្តុះបណ្តាលជំនាញបំណិន និងរកការងារសម្រាប់ជនពិការខ្សោយសតិបញ្ញា ដើម្បីជាធនធានគំរូបន្ថែមទៀត ក្នុងការបណ្តុះបណ្តាលមន្រ្តីជំនាញ និងឯកទេស ជួយដល់ជនពិការខ្សោយសតិបញ្ជា។ លោកបណ្ឌិត គង់ វិចិត្រា បានស្នើដល់ក្រសួងសង្គម ជាពិសេសឯកឧត្តមរដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួយគាំទ្រដើម្បីឲ្យបេសកកម្មនេះបានសម្រេចទៅបាន។

លោកស្រី Giovanna ជាប្រធានកម្មវិធីនៃអង្គការតំណក់ទឹក និងអង្គការសាលាជនពិការ បានជម្រាបជូនអំពីប្រវត្តិនៃអង្គការតំណក់ទឹក និងសកម្មភាពផ្សេងៗជួយគាំទ្រដល់កុមារងាយរងគ្រោះ នៅក្នុងតំបន់គោលដៅទាំង៣ រួមមាននៅខេត្តកែប នៅអ្នកលឿង និងក្រុងប៉ោយប៉ែត ជាពិសេស នៅខេត្តកែបបានជួយគាំទ្រដល់មនុស្សជំទង់ដែលមានពិការខ្សោយសតិបញ្ញា និងធ្វើយ៉ាងណាផ្តល់ឱកាសរស់នៅ ដោយឯករាជ្យនៅសហគមន៍។

លោកស្រី Pernille មកពីអង្គការ LEV រឺ Inclusion Denmark ដែលជាតំណាងសមាគមឳពុកម្តាយជនពិការខ្សោយសតិបញ្ញា ក៏បានលើកឡើងពីស្ថានភាពគម្រោងសាកល្បងមួយដែលមារយៈពេល១ឆ្នាំ ដែលបច្ចុប្បន្ននេះកំពុងផ្តួចផ្តើមបន្តគម្រោង ជាមួយរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក ដើម្បីជួយគាំទ្រដល់យុវជនពិការខ្សោយសតិបញ្ញា។

ជាការឆ្លើយតប ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងចូលរួមធ្វើសកម្មភាពជាច្រើនរបស់អង្គការមូលនិធិជនពិការ និងអង្គការដំណត់ទឹក ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច ពិសេសជួួយដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងអំពីគម្រោងថ្មីនៃកម្មវិធី ACCESS ដែលនឹងចាប់ផ្តើមប្រកាសដាក់ឱ្យមានពាក្យស្នើសុំថវិកាឆាប់ៗខាងមុខ ដែលឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តអង្គការមូលនិធិជនពិការ និងអង្គការតំណក់ទឹក ត្រៀមដាក់គម្រោងស្នើសុំថវិកាជាមុន។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកបន្ថែមទៀតថាក្រសួងក៏ដូចជាអគ្គលេខាធិការដ្ឋានបានយកចិត្តទុកដាក់ចំពោះសុខមាលភាពនិងតម្លៃរបស់ជនមានពិការភាពគ្រប់ប្រភេទ ដោយបច្ចុប្បន្ននេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំសរសេរច្បាប់ថ្មីដើម្បីបម្រើដល់ផលប្រយោជន៍របស់ជនមានពិការភាព ហើយនៅពេលខាងមុខនេះនឹងរៀបចំបញ្ចប់នូវការសរសេររបាយការណ៍នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការដើម្បីសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាលមុនផ្ញើជូនទៅគណៈកម្មាធិការសិទ្ធិជនមានពិការភាពនៃអង្គការសហប្រជាជាតិ៕

អត្ថបទផ្សេងទៀត

  • ការវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ ​២០១៩ Khmer Version

    mosvy/
    22 ខែ​កញ្ញា 2021
  • កម្មវិធីដែលនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

    mosvy/
    22 ខែ​កញ្ញា 2021
  • ផ្ទាំងរូបភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

    mosvy/
    22 ខែ​កញ្ញា 2021
  • ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

    នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុម ប្រឹក្សាភិបាលអង្គការ JCIA
    mosvy/
    1 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី៨ (8th AMMSWD+3) «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី […]
    mosvy/
    10 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធ […]
    mosvy/
    3 ខែ​កញ្ញា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយអាយុក្រោម ២ឆ្នាំ

    មណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត […]
    mosvy/
    29 ខែ​សីហា 2025
  • លិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

    A letter from the President of the United States, Donal […]
    mosvy/
    28 ខែ​សីហា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ នៃក្រសួងស.អ.យ. បានចុះសួរសុខទុក្ខវីរកងទ័ព

    មន្ទីរពេទ្យកាល់ម៉ែត៖ រសៀលថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២ […]
    mosvy/
    8 ខែ​ធ្នូ 2025