ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្ដម អុល រ៉ូ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រកាសស្ដីពីក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមនៅថ្នាក់ក្រោមជាតិ

mosvy
28 ខែ​កញ្ញា 2023

ខេត្តសៀមរាប៖ លោក អុល រ៉ូ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រកាសស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

សិក្ខាសាលានេះមានអ្នកចូលរួមអញ្ជើញមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត ចំនួន៨ រួមមាន ខេត្តសៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង រាជធានីភ្នំពេញ និងតំណាងវិទ្យាស្ថានជាតិសង្គមកិច្ច ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសង្គមកិច្ចនៅក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន ៧៧រូប។

ឯកឧត្ដម អុល រ៉ូ ក៏បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ មានគោលបំណងបង្កើនការយល់ដឹងពីខ្លឹមសារសំខាន់ៗដែលមាននៅក្នុងក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គម និងដើម្បីជម្រុញឱ្យស្ថានប័នថ្នាក់ក្រោមជាតិអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គម ចែកជា ៤ប្រភេទរួមមាន អ្នកអាជីពសង្គមកិច្ច ជាអ្នកដែលមានជំនាញវិជ្ជាជីវៈក្នុងការផ្ដល់សេវាសង្គមកិច្ចទាំងមូល។ អ្នកអាជីពសង្គមកិច្ច ត្រូវមានសញ្ញាបត្រសង្គមកិច្ចដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយស្ថាប័នជំនាញសាធារណៈផ្នែកសង្គមកិច្ច។

ក្នុងនោះដែរក៏មាន អ្នកអាជីពសង្គមកិច្ចរង ជាអ្នកធ្វើការអមជាមួយ ឬជួយការងាររបស់អ្នកអាជីពសង្គមកិច្ច។ អ្នកអាជីពសង្គមកិច្ចរង ត្រូវបណ្ដុះបណ្ដាលបំពេញមុខងារជាក់លាក់មួយចំនួន ប៉ុន្តែមិនតម្រូវឱ្យមានការបញ្ជាក់ ឬផ្ដល់អាជ្ញាប័ណ្ណទទួលស្គាល់ដោយស្ថាប័នជំនាញសារធារណៈផ្នែកសង្គមកិច្ច ដូចអ្នកជាជីពសង្គមកិច្ចនោះទេ តែក្នុងមុខងារខ្លះតម្រូវឱ្យមានសញ្ញាបត្រឯកទេស។

ទន្ទឹមនោះក៏មាន អ្នកអាជីពសង្គមកិច្ចបឋម គឺជាអ្នកដែលកំពុងធ្វើការក្នុងផ្នែកសង្គមកិច្ច ឬជាអ្នកស្ម័គ្រចិត្ត ដែលភាគច្រើនធ្វើការនៅសហគមន៍ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេសពីអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង។ អ្នកសង្គមកិច្ចបឋម បម្រើដល់តម្រូវការរបស់អតិថិជន រួមទាំងកុមារ និងគ្រួសារជាពិសេសនៅក្នុងកន្លែងដែលប្រព័ន្ធសុខុមាលភាពសង្គមមិនទាន់បង្កើត ឬមានកម្រិតនៅឡើយ។

ម្យ៉ាងទៀតគឺ អ្នកសង្គមកិច្ចសម្ព័ន្ធ គឺជាអ្នកដែលផ្ដល់សេវាសង្គម ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិស័យផ្សេងទៀតដូចជា ការអប់រំ សុខភាព ឬយុត្តិធម៌។ ឧទាហរណ៍រួមមាន ៖ គិលានុបដ្ឋាយិកា មេធាវី វេជ្ជបណ្ឌិត គ្រូបង្រៀន និងអ្នកផ្សេងទៀត។ បុគ្គលិកអ្នកសម្ព័ន្ធសង្គមកិច្ចអនុវត្តមុខាងារជាច្រើនដែលធ្វើឱ្យប្រសើរឡើង ការគាំទ្រ ឬសម្របសម្រួលមុខងារដែលអនុវត្តដោយកម្លាំងសេវាសង្គមផ្សេងទៀត។

គួរឱ្យដឹងដែរថា ក្រមសីលធម៌នេះ មានគោលបំណងកំណត់អំពីក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គម និងមានគោលដៅលើកកម្ពស់ក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរ ប្រសិទ្ធិភាព និងគុណភាពនៃការផ្ដល់សេវាកម្លាំងសេវាសង្គម៕


ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026