ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំកិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាព ឆ្នាំ២០២៣

mosvy
3 ខែ​តុលា 2023

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី៣ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រៀមរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

អង្គប្រជុំដែលមានអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យពិការភាពបានជជែកនិងសម្រេចយកប្រធានបទសម្រាប់ទិវាជនមានពិការភាព
ឆ្នាំ២០២៣ គឺ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”។ ដោយឡែកអង្គប្រជុំក៏បានសម្រេចយកទិសស្លោកចំនួន ៥ដើម្បីសុំគោលការសម្រេចពីរាជរដ្ឋាភិបាលដើម្បីចេញសារាចរណែនាំពីរាជរដ្ឋាភិបាលជាផ្លូវការនាពេលខាងមុននេះ។

បើតាមការគ្រោងទុក ទិវាជនមានពិការភាព ឆ្នាំ២០២៣នេះគ្រោងនឹងរៀបចំនៅសាលសន្និបាតកោះពេជ្រ ដែលនឹងមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា អង្គទូតនានាប្រចាំនៅព្រះរាជាណាចកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងជនមានពិការភាព សរុបប្រមាណ ៣ ៥០០នាក់៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026