ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការក្រសួងសង្គម ឯកឧត្តម សុខ ប៊ុនថា កិច្ចចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា

mosvy
4 ខែ​តុលា 2023

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា(National consultation Workshop on Early Warning for All in Cambodia) រៀបចំឡើងដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមសំខាន់ៗ និងផ្នែកបច្ចេកទេសជាអាទិភាពរយៈពេលវែងសម្រាប់ជម្រុញ EWS នៅកម្ពុជា ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍផែនទីបង្ហាញផ្លូវក្នុងការអនុវត្តការងារសម្រាប់ឆ្នាំ២០២៤-២០២៧។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, និងជាអនុប្រធានទី២ តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងលោក ចូ សូយ័រ(Jo Scheuer)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

បញ្ហាប្រឈម ឱកាស និងផ្នែកបច្ចេកទេសជាអាទិភាព សម្រាប់ការប្រកាសព័ត៌មានឱ្យដឹងមុន EW4ALL ដែលបានពិភាក្សាគ្នាជាក្រុមមានដូចជា៖

  • សសរស្ដម្ភទី១៖ ការយល់ដឹងអំពិហានិភ័យ
  • សសរស្ដម្ភទី២៖ ការព្យករណ៍ ការសង្កេត ការតាមដាន
  • សសរស្ដម្ភទី៣៖ ការទំនាក់ទំនង និងការផ្សព្វផ្សាយ
  • សសរស្ដម្ភទី៤៖ ការត្រៀមបង្ការ និងការឆ្លើយតបការប្រើប្រាស់។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង UN មន្ត្រីបច្ចេកទេស និងសិក្ខាកាម ជាច្រើនរូប ដោយសហការជាមួយ World Food Programme UNDRR World Meteorological Organization ITU IFRC អង្គការជាតិ និងអន្តរជាតិជាច្រើន៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026