
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាប លោក-លោកស្រី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត ជ្រាបថា អង្គការ Pour un Sourire d’Enfant នឹងផ្តល់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន PSE របស់អង្គការ ចំនួន ៥៥០នាក់ និងគាំទ្រការសិក្សាចំណេះដឹងទូទៅនៅសាលារដ្ឋ ចំនួន ៧០០នាក់ ដល់សិស្សានុសិស្សក្នុងគ្រួសារក្រីក្រ ជាពិសេសគ្រួសារវីរៈកងទ័ព កុមារ និងយុវជនមានពិការភាព និង សិស្សដែលរៀនយឺត (អាយុច្រើនរៀនថ្នាក់ទាប) មកពីទូទាំង ២៥ រាជធានី-ខេត្ត មានបំណងទទួលអាហារូបករណ៍របស់ អង្គការ Pour un Sourire d’Enfant ដែលនឹងជ្រើសរើសចាប់ពីខែកុម្ភៈ ដល់ខែតុលា ឆ្នាំ២០២៦ នេះ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី-ខេត្ត ជួយសហការជាមួយអង្គការ និងផ្សព្វផ្សាយបន្តអំពីអាហារូបករណ៍ខាងលើ ដើម្បីជាឧត្តម ប្រយោជន៍ដល់កុមារ និងយុវជនក្នុងគ្រួសារក្រីក្រ ជាពិសេសគ្រួសារវីរៈកងទ័ព កុមារ និងយុវជនមានពិការភាព។ សូម ទំនាក់ទំនងផ្ទាល់ជាមួយអង្គការ Pour un Sourire d’Enfant តាមរយៈអាសយដ្ឋាន ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទូរស័ព្ទ/Telegram៖ ០៩២ ៩៥៦ ០៨៥ / ០៧១ ៥៦៩៧ ១៦៥ / ០៩២ ២៩៥ ០៥២ អ៊ីមែល៖ contact-kh@pse.ngo។







