ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានពាក់ព័ន្ធ, ព័ត៌មានសំខាន់ៗ

វិទ្យាស្ថានជាតិសង្គមកិច្ច ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃសាកលវិទ្យាល័យ Jungwon ពីសាធារណរដ្ឋកូរ៉េ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ

mosvy Author
27 ខែ​មីនា 2026

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ វិទ្យាស្ថានជាតិសង្គមកិច្ច មានកិត្តិយសយ៉ាងក្រៃលែងក្នុងការរៀបចំពិធីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៃប្រទេសកូរ៉េខាងត្បូង ព្រមទាំងគណៈប្រតិភូអមដំណើរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមគណៈគ្រប់គ្រងវិទ្យាស្ថានជាតិសង្គមកិច្ច យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោក គីវ៉ុន ចាង និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃមកបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការនៅវិទ្យាស្ថានរបស់យើង។

ខ្លឹមសារសំខាន់ៗនៃជំនួបពិភាក្សា គឺភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធ្វើទំនើបកម្មវិស័យសង្គមកិច្ចនៅកម្ពុជា តាមរយៈ៖
១-ការយកចិត្តទុកដាក់លើមនុស្សចាស់៖ យើងនឹងរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកថែទាំមនុស្សចាស់ ដែលជាតម្រូវការចាំបាច់ក្នុងបរិបទសង្គមបច្ចុប្បន្ន
២-ការស្រាវជ្រាវរួមគ្នា ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការលើកកម្ពស់វិទ្យាសាស្ត្រសង្គម និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង ដែលនឹងជួយឱ្យវិទ្យាស្ថានជាតិសង្គមកិច្ច កាន់តែមានភាពរឹងមាំក្នុងផ្នែកបណ្តុះបណ្តាល។
៣-ការផ្លាស់ប្តូរធនធានមនុស្ស ក៏ដូចជាការបើកច្រកសហប្រតិបត្តិការបង្កើនសមត្ថភាពសាស្ត្រាចារ្យ និងផ្តល់ឱកាសមាសដល់មន្ត្រី និងយុវជនកម្ពុជាក្នុងការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសកូរ៉េ។
៤-ការរៀបចំវេទិកាអប់រំរួមគ្នា ដូចជាការរៀបចំសិក្ខាសាលា សន្និសីទ និងវេទិកាពិភាក្សាផ្សេងៗ ដើម្បីចែករំលែកបច្ចេកទេស និងវិទ្យាសាស្ត្រសង្គមថ្មីៗ។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សាដ៏មានផ្លែផ្កា ភាគីទាំងពីរបានឈានដល់ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា (MOU) ជាផ្លូវការ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង វិទ្យាស្ថានជាតិសង្គមកិច្ចនិង សាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ។វិទ្យាស្ថានជាតិសង្គមកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូដ៏រឹងមាំនេះ និងជឿជាក់ថាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សង្គមជាតិទាំងមូល។

ព័ត៌មានជាប់ទាក់ទង

  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

    mosvy Author/
    19 ខែ​កក្កដា 2026
  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026